បង្កើតផលផ្លែដល់ទីបញ្ចប់
ទោះបីជាអ្នកស្រី លេន័រ ឌុនឡប(Lenore Dunlop) មានអាយុ៩៤ឆ្នាំក៏ដោយ ក៏គំនិតរបស់គាត់នៅតែមុតស្រួច ស្នាមញញឹមរបស់គាត់នៅតែភ្លឺថ្លា ហើយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដែលគាត់មានចំពោះព្រះយេស៊ូវ បានប៉ះពាល់ចិត្តមនុស្សជាច្រើន។ តាមធម្មតា គេឃើញគាត់ នៅក្នុងចំណោមយុវជន នៅព្រះវិហារ ដោយវត្តមាន និងការចូលរួមរបស់គាត់ បាននាំមកនូវក្តីអំណរ និងការលើកទឹកចិត្ត ដល់មនុស្សជាច្រើន។ ការរស់នៅរបស់អ្នកស្រីលេន័រ មានភាពរស់រវើកណាស់ បានជាយើងមានការតក់ស្លត់យ៉ាងខ្លាំង ពេលដែលបានទទួលដំណឹងមរណៈភាពរបស់គាត់។ គាត់បានរត់ប្រណាំងខាងវិញ្ញាណ ទៅដល់ទី នៃជីវិតគាត់ ប្រៀបដូចជាកីឡាកររត់ប្រណាំងដ៏ក្លាំងពូកែ។ រយៈពេលប៉ុន្មានថ្ងៃមុនពេលគាត់លាចាកលោក ថាមពល និងភាពឧស្សហ៍ព្យាយាមរបស់គាត់បាននាំឲ្យគាត់បញ្ចប់វគ្គសិក្សា១៦សប្តាហ៍ ដែលផ្តោតទៅលើការនាំព្រះរាជសារព្រះយេស៊ូវ ទៅដល់មនុស្ស នៅក្នុងពិភពលោក។
ជីវិតរបស់អ្នកស្រីលេន័រ បានបង្កើតផលផ្លែ និងថ្វាយព្រះកិត្តិនាមដល់ព្រះ គឺស្របតាមសេចក្តីដែលមានចែងក្នុងបទគម្ពីរ ទំនុកដំកើង ៩២:១២-១៥។ បទទំនុកដំកើងនេះពិពណ៌នា អំពីជីវិតដែលចេញពន្លក ចេញផ្ការីកស្គុះស្គាយ និងចេញផ្លែ ដោយសារអ្នកនោះបានចាក់ឫសចូលទៅក្នុងទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះ(ខ.១២-១៣)។ ដើមឈើនោះមានតម្លៃ គឺដោយសារផលផ្លែ និងឈើរបស់វា ដែលឆ្លុះបញ្ចំាងអំពីភាពរស់រវើក ភាពសម្បូរសប្បាយ និងភាពមានប្រយោជន៍។ យើងគួរតែអរសប្បាយ ពេលដែលយើងបានឃើញជីវិតរបស់យើង ចេញពន្លក និងផ្លែផ្កានៃសេចក្តីស្រឡាញ់ ការចែករំលែក ការជួយ និងនាំអ្នកដទៃឲ្យជឿព្រះយេស៊ូវ។
ដរាបណាគ្រីស្ទបរិស័ទនៅមានជីវិត ពួកគេនៅតែមិនយឺតពេល នៅក្នុងការចាក់ឫស និងបង្កើតផលផ្លែ…
ក្តីប្រាថ្នាពិតប្រាកដក្នុងជម្រៅចិត្ត
រីពីឈីព(Reepicheep) ជាតួអង្គសត្វកណ្តុរដែលមានសម្លេងស្រួយ ហើយប្រហែលជាតួអង្គដែលក្លាហានបំផុត នៅក្នុងរឿងពង្សាវតានៃពិភពណានា។ វាបានសម្រុកចូលទៅក្នុងសមរភូមិ ដោយគ្រវីដាវដ៏តូចរបស់វា។ វាមិនមានការភ័យខ្លាចទាល់តែសោះ ខណៈពេលដែលវាជិះសំពៅ ដន ទ្រីដឺ ឆ្ពោះទៅរកកោះនៃភាពងងឹត។ តើសេចក្តីក្លាហានរបស់រីពីឈីព មានអាថ៌កំបាំងអ្វី? តាមពិត ក្នុងជម្រៅចិត្តរបស់វា គឺវាមានក្តីប្រាថ្នាចង់ធ្វើដំណើរទៅប្រទេសរបស់សត្វតោអាស្លាន(Aslan)។ វាថា នោះជាអ្វីដែលវាប្រាថ្នាខ្លាំងបំផុត។ រីពីឈីពដឹងថា វាចង់បានអ្វីពិតប្រាកដ ហើយការតាំងចិត្តនេះ បាននាំវាទៅរកស្តេចរបស់វាមែន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំាអំពីលោកបារទីមេ ដែលជាជនពិការភ្នែក នៅក្រុងយេរីខូ។ ពេលដែលគាត់កំពុងអង្គុយសុំទាន នៅតាមផ្លូវដូចសព្វមួយដង គាត់ក៏បានឮសម្លេងព្រះយេស៊ូវ និងហ្វូងមនុស្សដើរនៅក្បែរនោះ។ គាត់ក៏បានស្រែកឡើងថា “ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង” (ម៉ាកុស ១០:៤៧)។ ពួកបណ្តាជនក៏បានព្យាយាមឃាត់គាត់ តែគាត់មិនអាចឈប់ស្រែកហៅទ្រង់ឡើយ។
កណ្ឌគម្ពីរដំណឹងល្អបានចែងថា នៅពេលនោះ ព្រះយេស៊ូវក៏បានឈប់(ខ.៤៩)។ ព្រះអង្គសព្វព្រះទ័យនឹងស្តាប់លោកបារទីមេទូលសូមទ្រង់ នៅក្នុងចំណោមហ្វូងមនុស្ស។ ព្រះយេស៊ូវបានសួរគាត់ថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?”(ខ.៥១)។
ជាការពិតណាស់ ព្រះយេស៊ូវជ្រាបច្បាស់ថា គាត់ចង់ឲ្យទ្រង់ធ្វើអ្វី សម្រាប់គាត់។ ប៉ុន្តែ ទ្រង់សព្វព្រះទ័យឲ្យលោកបារទីមេ បង្ហាញចេញនូវបំណងចិត្តរបស់គាត់ ចេញពីជម្រៅចិត្តគាត់។ លោកបារទីមេក៏បានទូលទ្រង់ថា “លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង”(ខ.៥១)។ ហើយព្រះអង្គក៏បានប្រោសភ្នែកគាត់ឲ្យជា បានជាគាត់អាចមើលឃើញពណ៌ សម្រស់ធម្មជាតិ និងមុខរបស់មិត្តសំឡាញ់គាត់ជាលើកដំបូងក្នុងជីវិត។
យើងមិនតែងតែអាចសម្រេចក្តីប្រាថ្នាភ្លាមៗនោះឡើយ(ហើយក្តីប្រាថ្នានីមួយៗ…
តើខ្ញុំជាមនុស្សល្អឬ?
មនុស្សភាគច្រើនចង់ធ្វើជាមនុស្សល្អ។ គេបានឲ្យនិយមន័យខុសៗគ្នា សម្រាប់ពាក្យ “មនុស្សល្អ” ដោយផ្អែកទៅលើច្បាប់ ក្រមសីលធម៌ ប្រពៃណី និងការយល់ដឹងខុសៗគ្នា។ តើធ្វើដូចម្តេចឲ្យយើងដឹងច្បាស់ថា នរណាម្នាក់ គឺជាមនុស្សល្អពិតប្រាកដ? តើមានខ្នាត ឬស្តង់ដាអ្វី ដែលគេអាចប្រើ នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង ដើម្បីវាស់ឲ្យដឹងថា នរណាជាមនុស្សល្អ? កូនសៀវភៅ “តើខ្ញុំជាមនុស្សល្អឬ?” នឹងនាំលោកអ្នកស្វែងយល់ អំពីនិយមន័យរបស់ពាក្យ "មនុស្សល្អ" និងបង្ហាញថា តើនរណាមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ ដើម្បីកំណត់ថា អ្វីល្អ អ្វីអាក្រក់?
ការស្រឡាញ់អ្នកកាន់សាសនាដទៃ
បន្ទាប់ពីសមាជិកគ្រួសារខ្ញុំម្នាក់ បានផ្លាស់ប្តូរជំនឿទៅរកសាសនាដទៃ មិត្តភក្តិរបស់ខ្ញុំដែលជាគ្រីស្ទបរិស័ទ ក៏បានជំរុញខ្ញុំ ឲ្យ “លើកទឹកចិត្ត” នាងឲ្យវិលត្រឡប់មករកព្រះយេស៊ូវវិញ។ ជាបឋម ខ្ញុំក៏បានព្យាយាមស្រឡាញ់ក្រុមគ្រួសារខ្ញុំ ដូចដែលព្រះយេស៊ូវបានស្រឡាញ់យើង នៅកន្លែងផ្សេងៗ ដោយរាប់បញ្ចូលទាំងកន្លែងសាធារណៈ ដែលនៅទីនោះ មានអ្នកខ្លះបានចងចិញ្ចើម ពេលដែលឃើញនាងមានសម្លៀកបំពាក់ “សាសន៍ដទៃ”។ អ្នកខ្លះទៀតថែមទាំងនិយាយពាក្យទ្រគោះបោះបោកមកលើនាង។ មានបុរសម្នាក់បានស្រែកដាក់នាងពីក្នុងឡានរបស់គាត់ ឲ្យនាងត្រឡប់ទៅប្រទេសនាងវិញ ដោយមិនបានដឹង ឬមិនខ្វល់សោះថា នាងកំពុងតែនៅក្នុងទឹកដីកំណើតរបស់នាងនោះទេ។
លោកម៉ូសេបានបង្រៀនប្រជាជនគាត់ ឲ្យប្រព្រឹត្តដោយចិត្តសប្បុរសជាងនេះ ចំពោះអ្នកដែលស្លៀកពាក់ ឬមានជំនឿសាសនា ខុសពីពួកគេ។ លោកម៉ូសេបានបង្រៀនក្រឹត្យវិន័យនៃភាពយុត្តិធម៌ និងសេចក្តីមេត្តាកុរណាដល់ពួកកូនចៅអ៊ីស្រាអែល ដោយបង្គាប់ពួកគេថា “កុំឲ្យធ្វើបាបដល់អ្នកប្រទេសក្រៅ ក៏កុំឲ្យសង្កត់សង្កិនគេឡើយ ដ្បិតឯងរាល់គ្នាក៏បាននៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ” (និក្ខមនំ ២២:២១)។ ក្រឹត្យវិន័យនេះបានបង្ហាញថា ព្រះទ្រង់មានព្រះទ័យទុកដាក់ ចំពោះអ្នកស្រុកក្រៅ ជនដែលងាយរងគ្រោះ ដោយសារភាពលម្អៀង និងការរំលោភសិទ្ធិ ហើយបទគម្ពីរនេះមានចែងសាឡើងវិញ នៅក្នុងបទគម្ពីរ និក្ខមនំ ២២:២១ និង លេវីវិន័យ ១៩:៣៣។
ដូចនេះ ពេលណាខ្ញុំចំណាយពេលជាមួយសមាជិកគ្រួសារម្នាក់នេះ ដែលបានដាច់ចេញពីព្រះ នៅភោជ្ជនីយដ្ឋាន នៅសួនច្បារ ដោយការដើរលេងជាមួយគ្នា ឬអង្គុយ និងជជែកជាមួយនាង នៅរានហាលមុខផ្ទះ ខ្ញុំក៏បានព្យាយាមបង្ហាញសេចក្តីសប្បុរស និងការគោរព ដូចដែលខ្លួនខ្ញុំចង់ទទួលពីគេនោះដែរ។…
ជាប់ខ្លួនយ៉ាងងាយស្រួល
ទាហានដែលបានប្រយុទ្ធគ្នា នៅក្នុងព្រៃ មានអាកាសធាតុក្តៅស្អុះស្អាប់ ជាច្រើនឆ្នាំកន្លងមក បានជួបប្រទះនូវបញ្ហាដែលគួរឲ្យធុញទ្រាន់ជាច្រើន ។ នៅក្នុងព្រៃទាំងនោះ មានវល្លិដែលមានបន្លាស្អិតទាក់ជាប់ខ្លួន និងឧបករណ៍របស់ទាហានទាំងនោះ ដោយមិនបានឲ្យដំណឹងជាមុន ធ្វើឲ្យពួកគេជាប់ខ្លួនទៅណាមិនរួច។ ពេលដែលពួកព្យាយាមរើខ្លួនឲ្យរួច មែករបស់រុក្ខជាតិទាំងនោះ ក៏បានមកព័ទ្ធខ្លួនពួកគេកាន់តែច្រើន។ ពួកគេក៏បានដាក់រហ័សនាម ឲ្យវល្លិនោះថា វល្លិ“ចាំមួយភ្លែតសិន” ព្រោះពេលណាពួកគេជាប់ខ្លួននឹងវ័ល្លនោះ មិនអាចផ្លាស់ទីទៅមុខទៀត ពួកគេត្រូវបង្ខំចិត្តស្រែកប្រាប់គ្នារបស់ពួកគេថា “អេហ៍ ចាំមួយភ្លែតសិន ខ្ញុំជាប់ខ្លួនហើយ”។
ដំណើរជីវិតជាគ្រីស្ទបរិស័ទក៏មានលក្ខណៈស្រដៀងនេះដែរ។ អ្នកដើរតាមព្រះយេស៊ូវពិបាកនៅក្នុងការបន្តដំណើរទៅមុខ នៅពេលដែលអំពើបាបបានចងរឹតពួកគេជាប់។ បទគម្ពីរហេព្រើរ ១២:១ បានប្រាប់យើងឲ្យ “ចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់”។ ប៉ុន្តែ ធ្វើដូចម្តេច ឲ្យយើងអាចដោះបន្ទុកនៃអំពើបាបដ៏ធ្ងន់ ចេញពីជីវិតយើង?
មានតែព្រះយេស៊ូវទេ ដែលអាចរំដោះយើង ឲ្យរួចពីអំពើបាបដ៏ស្អិត នៅក្នុងជីវិតយើង។ សូមយើងរៀនមើលទៅព្រះអង្គ ដែលជាព្រះអង្គសង្រ្គោះរបស់យើង(១២:២)។ ដោយសារព្រះរាជបុត្រានៃព្រះ បានមកយកកំណើតជាមនុស្សទាំងស្រុង នោះទ្រង់ក៏ធ្លាប់ឆ្លងកាត់ការល្បួងផងដែរ តែទ្រង់មិនដែលបានធ្វើអំពើបាបសោះ(២:១៧-១៨ ៤:១៥)។ បើយើងនៅតែម្នាក់ឯង នោះយើងនឹងជាប់នៅក្នុងអំពើបាបរបស់យើង ដោយគ្មានក្តីសង្ឃឹម ប៉ុន្តែ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងឈ្នះការល្បួងផងដែរ។ យើងអាច “ដោះ” អំពើបាបចេញ ហើយដេញតាមសេចក្តីសុចរិតរបស់ព្រះអង្គវិញ(១កូរិនថូស ១០:១៣)។—CINDY…
ប៉ា នៅឯណា?
មានពេលមួយកូនស្រីរបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំ ដោយការភិតភ័យ ពេលដែលខ្ញុំកំពុងតែបើកឡាន ចូលទៅក្នុងផ្លូវចូលផ្ទះ។ នាងសួរខ្ញុំថា “ប៉ា នៅឯណា?” ខ្ញុំត្រូវទៅដល់ផ្ទះនៅម៉ោង៦ ដើម្បីជូននាងទៅហាត់សមការសម្តែងរឿង។ ខ្ញុំបានមកដល់ផ្ទះទាន់ម៉ោងហើយ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សម្លេងរបស់កូនស្រីខ្ញុំ បានបង្ហាញថា គាត់ខ្វះទំនុកចិត្តចំពោះខ្ញុំ។ ខ្ញុំក៏បានឆ្លើយតបភ្លាមៗថា “ប៉ានៅទីនេះទេ ហេតុអ្វីកូនមិនទុកចិត្តប៉ា?”
ពេលដែលខ្ញុំនិយាយពាក្យនេះចេញមក ខ្ញុំក៏បាននឹកចាំថា តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំមិនបានទុកចិត្តព្រះវរបិតា ដែលគង់នៅស្ថានសួគ៌? នៅពេលខ្លះ ខ្ញុំមានភាពតានតឹងយ៉ាងខ្លាំង ខ្ញុំក៏ខ្វះភាពអត់ធ្មត់ផងដែរ។ ខ្ញុំក៏មានការពិបាក នៅក្នុងការទុកចិត្តព្រះអង្គ គឺពិបាកនឹងទុកចិត្តថា ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ដូចនេះ ខ្ញុំក៏បានសួរព្រះអង្គថា “ព្រះវរបិតា តើព្រះអង្គនៅទីណា?”
ក្នុងពេលដែលមានភាពតានតឹង និងភាពមិនច្បាស់លាស់ ជូនកាល ខ្ញុំមានការសង្ស័យចំពោះព្រះវត្តមានព្រះ ឬថែមទាំងសង្ស័យចំពោះសេចក្តីល្អ និងបំណងព្រះទ័យដែលទ្រង់មានចំពោះខ្ញុំផងដែរ។ ពួកអ៊ីស្រាអែលក៏មានបញ្ហានេះដែរ។ ក្នុងបទគម្ពីរចោទិយកថា ជំពូក៣១ ពួកគេកំពុងតែត្រៀមខ្លួនចូលទឹកដីសន្យា ដោយដឹងថា លោកម៉ូសេ ដែលជាអ្នកដឹកនាំរបស់ពួកគេ នឹងមិនបានចូលទឹកដីសន្យាឡើយ។ លោកម៉ូសេក៏បានព្យាយាមកំឡាចិត្តរាស្រ្តរបស់ព្រះ ដោយរំឭកពួកគេថា “គឺព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ”(ខ.៨)។
ព្រះទ្រង់បានសន្យាថា ទ្រង់តែងតែគង់នៅជាមួយយើងជានិច្ច។ ព្រះបន្ទូលសន្យានេះនៅតែធ្វើជាមូលដ្ឋានគ្រឹះនៃជំនឿរបស់យើង ក្នុងពេលបច្ចុប្បន្ន(មើល…
តម្រង់ទៅរករង្វាន់
ខ្សែភាពយន្តរឿងហ្វូរេស ហ្កាំ ជាខ្សែភាពយន្តដ៏ល្បីល្បាញនៅឆ្នាំ១៩៩៤។ ក្នុងរឿងនេះ ហ្វូរេស គឺជាតួអង្គដែលមានភាពល្បីឈ្មោះ ដោយសារគាត់ពូកែរត់។ ពីដំបូងគាត់គ្រាន់តែរត់ត្រឹកៗទៅឲ្យដល់ចុងផ្លូវម្ខាងទៀត ដើម្បីហាត់ប្រាណ។ តែក្រោយមកគាត់ចេះតែបន្តការរត់ជាច្រើនវគ្គ អស់រយៈពេល៣ឆ្នាំ ២ខែ ១៤ថ្ងៃ ១៦ម៉ោង។ រៀងរាល់ពេលគាត់បានទៅដល់គោលដៅនីមួយៗ គាត់តែងតែកំណត់គោលដៅបន្ទាប់ទៀត ហើយបន្តរត់ តាមផ្លូវក្រងិកក្រងុក ទៅដល់ចុងម្ខាងទៀតនៃទឹកដីសហរដ្ឋអាមេរិក រហូតដល់ថ្ងៃមួយ ពេលដែលគាត់មិនមានអារម្មណ៍ថា ចង់រត់ទៀត។ ការរត់នេះបានចាប់ផ្តើមតាំងពីដំបូង គឺដោយសារគាត់មានអារម្មណ៍ថា ចង់រត់។ លោកហ្វូរេសក៏បាននិយាយថា “នៅថ្ងៃនោះ ខ្ញុំក៏បានសម្រេចចិត្តរត់ ដោយគ្មានមូលហេតុច្បាស់លាស់”។
សាវ័កប៉ុលបានបង្រៀនអ្នកអានសំបុត្ររបស់គាត់ ឲ្យយកតម្រាប់តាមគាត់ ហើយ “រត់ប្រណាំងតាមបែបដែលបានរង្វាន់”(១កូរិនថូស ៩:២៤) គឺខុសពីលោកហ្វូរេស ដែលបានរត់ ដោយគ្មានមូលហេតុដ៏ជាក់លាក់ណាមួយ។ ការរត់ប្រណាំងខាងវិញ្ញាណ គឺសំដៅទៅលើរបៀបនៃការរស់នៅរបស់យើង ដែលប្រហែលជាត្រូវបដិសេធការសប្បាយមួយចំនួន ក្នុងជីវិតយើង គឺមិនខុសពីកីឡាកររត់ប្រណាំងដែលមានការលត់ដំនោះឡើយ។ ការហ៊ានលះបង់សិទ្ធិ ដែលយើងមាន នៅក្នុងការជ្រើសរើសយកការសប្បាយ អាចជួយឲ្យយើងឈោងចាប់អ្នកដទៃ ដោយការប្រកាស់ដំណឹងល្អនៃសេចក្តីសង្រ្គោះរួចពីបាប និងសេចក្តីស្លាប់។
ចូរយើងដាក់គោលដៅថា យើងនឹងអញ្ជើញអ្នកដទៃឲ្យចូលរួម នៅក្នុងការរត់ប្រណាំងខាងវិញ្ញាណជាមួយយើង ដោយដឹងថា យើងនឹងបានទទួលរង្វាន់នៅទីបំផុត ដែលជាការប្រកបអស់កល្បជានិច្ចជាមួយព្រះ តាមព្រះបន្ទូលសន្យា។ មកុដដែលព្រះទ្រង់នឹងបំពាក់ឲ្យអ្នកដែលមានជ័យជម្នះ នឹងស្ថិតស្ថេរជារៀងរហូត។ យើងនឹងឈ្នះបានមកុដនោះ ដោយការរត់ប្រណាំងខាងវិញ្ញាណ ដោយចិត្តដែលចង់ឲ្យគេស្គាល់ទ្រង់…
រង្វង់នៃការប្រុងប្រយ័ត្ន
សត្វឈ្លូសអាហ្រ្វិកតែងតែបង្កើត “រង្វង់នៃការប្រុងប្រយ័ត្ន” តាមសភាវគតិរបស់ពួកវា ខណៈពេលដែលពួកវាកំពុងតែសម្រាក នៅក្នុងវាលស្មៅ។ ពួកវានៅជុំគ្នាជាក្រុមៗ ដោយសត្វនីមួយៗបែរក្បាលទៅរកទិសដៅខុសៗគ្នា។ ការនេះជួយពួកវាឲ្យអាចពិនិត្យមើលជុំវិញខ្លួនពួកវាបាន៣៦០ដឺក្រេ ហើយអាចបញ្ជូនសញ្ញាប្រកាស់អាសន្នដល់គ្នាវា ពេលដែលមានគ្រោះថ្នាក់ ឬឱកាសចូលមករកពួកវា។
ពួកវាបានរកមើលគ្រោះថ្នាក់ មិនមែនដើម្បីតែខ្លួនឯងនោះទេ តែផ្ទុយទៅវិញ សមាជិកក្រុមនីមួយៗថែរក្សាគ្នាទៅវិញទៅមក។ នេះក៏ជាអ្វីដែលព្រះដ៏មានប្រាជ្ញាសព្វព្រះទ័យឲ្យអ្នកដើរតាមព្រះយេស៊ូវអនុវត្តផងដែរ។ គឺដូចដែលព្រះគម្ពីរបានលើកទឹកចិត្តយើងថា “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ”(ហេព្រើរ ១០:២៤-២៥)។
បទគម្ពីរហេព្រើរបានបញ្ជាក់ច្បាស់ថា ព្រះជាម្ចាស់មិនដែលសព្វព្រះទ័យឲ្យគ្រីស្ទបរិស័ទណាម្នាក់ នៅម្នាក់ឯងឡើយ។ កាលណាយើងរួបរួមគ្នា នោះយើងក៏កាន់តែមានភាពរឹងមាំផងដែរ។ យើងអាច “លើកទឹកចិត្តគ្នាទៅវិញទៅមក”(ខ.២៥) និងកម្សាន្តចិត្តអ្នកដែលមានទុក្ខព្រួយ ដោយការកម្សាន្តចិត្តដែលយើងបានទទួលពីព្រះ(២កូរិនថូស ១:៤) ហើយជួយអ្នកដទៃឲ្យមានការប្រុងប្រយ័ត្ន ចំពោះអារក្សដែលជាខ្មាំងសត្រូវរបស់យើង ដែលតែងតែក្រវែល ទាំងគ្រហឹមដូចសត្វសិង្ហ ដោយស្វែងរកនរណាម្នាក់ ដែលវាអាចត្របាក់លេបបាន(១ពេត្រុស ៥:៨)។
គោលដៅនៃការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក គឺមិនគ្រាន់តែដើម្បីឲ្យមានជីវិតរស់នៅប៉ុណ្ណោះឡើយ តែដើម្បីធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះយេស៊ូវ ដោយធ្វើជាអ្នកបម្រើព្រះដែលមានក្តីស្រឡាញ់ និងមានប្រសិទ្ធិភាព ក្នុងលោកិយនេះ គឺជាអ្នកដែលមានក្តីសង្ឃឹមរួម ចំពោះការមកដល់នៃនគរព្រះ។ យើងម្នាក់ៗសុទ្ធតែត្រូវការការលើកទឹកចិត្ត ហើយព្រះជាម្ចាស់នឹងជួយយើង ឲ្យយកអសារគ្នាទៅវិញទៅមក ខណៈពេលដែលយើងរួមគ្នាចូលទៅជិតទ្រង់ ដោយសេចក្តីស្រឡាញ់។ —JAMES BANKS
មិត្តភាពដ៏ពិត
កាលខ្ញុំរៀននៅអនុវិទ្យាល័យ ខ្ញុំមានមិត្តភក្តិម្នាក់ ដែលរាប់អានគ្នា តែនៅពេលខ្លះប៉ុណ្ណោះ។ យើងជាមិត្តភក្តិ ក្នុងព្រះវិហារតូចមួយ (ដែលមានតែខ្ញុំប៉ុណ្ណោះ ដែលជាក្មេងស្រីមានអាយុដូចនាង) ហើយយូរៗម្តង យើងបានចំណាយពេលជាមួយគ្នា នៅក្រៅសាលារៀន។ ប៉ុន្តែ ក្នុងសាលារៀន វាជារឿងផ្សេង។ បើសិនជានាងឃើញខ្ញុំនៅតែម្នាក់ឯង នាងនឹងនិយាយរកខ្ញុំ។ ពេលខ្ញុំបានដឹងអំពីរឿងនេះ ខ្ញុំកម្រព្យាយាមស្វែងរកការចាប់អារម្មណ៍ពីនាង នៅក្នុងសាលារៀន។ ខ្ញុំបានដឹងអំពីដែនកំណត់នៃមិត្តភាពរបស់យើង។
យើងរាល់គ្នាប្រហែលជាសុទ្ធតែបានឆ្លងកាត់ការឈឺចាប់ ដោយសារមិត្តភាពដែលមានការរាប់អានតែម្ខាង ឬមានភាពចង្អៀតចង្អល់ ដែលនាំឲ្យមានការខកចិត្ត។ ប៉ុន្តែ មានមិត្តភាពមួយប្រភេទទៀត ដែលលាតសន្ធឹងហួសព្រំដែនទាំងអស់។ វាជាប្រភេទមិត្តភាព រវាងមនុស្សដែលមានចំណងទាក់ទងគ្នា ដោយមានការប្តូរផ្តាច់ នៅក្នុងការរួមដំណើរជីវិតជាមួយយើង។
ដាវីឌ និងយ៉ូណាថានមានមិត្តភាពប្រភេទនេះឯង។ យ៉ូណាថានជាមិត្តជិតមួយថ្លើមមួយរបស់ដាវីឌ ហើយបានស្រឡាញ់គាត់ “ដូចខ្លួនឯង”(១សាំយ៉ូអែល ១៨:១-៣)។ ទោះយ៉ូណាថានជាអ្នកដែលត្រូវស្នងរាជ្យបន្ត បន្ទាប់ពីស្តេចសូលសុគតក្តី គាត់នៅតែមានភាពស្មោះស្ម័គ្រចំពោះដាវីឌ ជាមនុស្សដែលព្រះបានជ្រើសរើស ឲ្យឡើងគ្រងរាជ្យជំនួសស្តេចសូល។ ស្តេចសូលបានរៀបគម្រោងធ្វើឃាតដាវីឌពីរដង តែយ៉ូណាថានបានជួយគាត់ឲ្យរួចជីវិត (១៩:១-៦ ២០:១-៤២)។
ទោះបីជាមានរឿងអាក្រក់កើតឡើងយ៉ាងណាក៏ដោយ យ៉ូណាថាន និងដាវីឌ នៅតែរាប់អានគ្នាជាមិត្តសំឡាញ់ គឺដូចដែលសេចក្តីពិត ក្នុងបទគម្ពីរសុភាសិត ១៧:១៧ បានចែងថា “មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា”។ មិត្តភាពដ៏ស្មោះត្រង់របស់ពួកគេ ក៏បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានជាមួយយើងផងដែរ(យ៉ូហាន ៣:១៦ ១៥:១៥)។…
ព្រះពរ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ
កាលពីឆ្នាំ២០១៥ ស្រ្តីម្នាក់បានយកកំព្យូទ័ររបស់ស្វាមីគាត់ ទៅបោះចោលនៅមជ្ឈមណ្ឌលកែឆ្នៃវត្ថុចាស់ៗ បន្ទាប់ពីស្វាមីរបស់គាត់បានលាចាកលោកទៅ កាលពីពេលកន្លងទៅ។ វាជាកំព្យូទ័រដែលគេបានផលិត កាលពីឆ្នាំ១៩៧៦។ ការដឹងអំពីឆ្នាំ ផលិតរបស់កំព្យូទ័រនោះ គឺសំខាន់តែដែលកាន់តែសំខាន់ជាងនេះទៀតនោះ គឺនរណា ជាអ្នកផលិតវា។ តាមពិត វាស្ថិតនៅក្នុងចំណោមកំព្យូទ័រទាំង២០០គ្រឿង ដែលត្រូវបានផលិតមុខគេ ដោយលោកស្ទីវ ចប(Steve Jobs) ដែលជាស្ថាបនិកនៃក្រុមហ៊ុនអេភលដ៏ល្បីល្បាញ ហើយវាមានតម្លៃប្រហែល២៥ម៉ឺនដុល្លា! ជួនកាល ដើម្បីដឹងអំពីតម្លៃពិតប្រាកដ នៃរបស់អ្វីមួយ យើងត្រូវដឹងថា នរណាជាអ្នកបង្កើតវា។
ពេលណាយើងដឹងថា ព្រះជាអ្នកបង្កើតយើងរាល់គ្នា នោះយើងបានដឹងផងដែរថា យើងមានតម្លៃប៉ុណ្ណា នៅក្នុងព្រះអង្គ(លោកុប្បត្តិ ១:២៧)។ បទគម្ពីរទំនុកដំកើង ១៣៥ បានពិពណ៌នា អំពីព្រឹត្តិការណ៍សំខាន់ៗ ដែលសាសន៍អ៊ីស្រាអែល ជារាស្រ្តរបស់ព្រះបានជួប។ បទគម្ពីរនេះបាននិយាយអំពីរបៀបដែលព្រះអង្គបានរំដោះពួកគេ ឲ្យរួចពីភាពជាទាសករនៅនគរអេស៊ីព្ទ(ខ.១១-១២) និងអំពីការធ្វើដំណើរកាត់តាមវាលរហោស្ថាន(ខ.១៦) ហើយបានទទួលកន្លែងរស់នៅថ្មី នៅក្នុងទឹកដីកាណាន(ខ.២១-២២)។ ប៉ុន្តែ រៀងរាល់ពេលដែលព្រះគម្ពីរនិយាយអំពីប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល នោះព្រះគម្ពីរក៏បានរំឭកយើងផងដែរថា “សេចក្តីស្រឡាញ់របស់ទ្រង់ស្ថិតស្ថេរជានិច្ច”។ រឿងនេះក៏បានរំឭកប្រជាជនអ៊ីស្រាអែលផងដែរថា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ជាតិសាសន៍ពួកគេ មិនបានកើតឡើងដោយចៃដន្យឡើយ។ ព្រឹត្តិការណ៍នីមួយៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយបានឆ្លុះបញ្ចំាងអំពីសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលទ្រង់មានចំពោះអ្នកដែលទ្រង់បានបង្កើត។
ក្នុងជីវិតខ្ញុំមានព្រឹត្តិការណ៍ជាច្រើន ដែលបានបង្ហាញថា ព្រះជាម្ចាស់កំពុងធ្វើការក្នុងជីវិតខ្ញុំ ដោយព្រះទ័យសប្បុរស។ តែជាញឹកញាប់ នៅក្នុងព្រឹត្តិការណ៍ ឬរឿងទាំងអស់នោះ ខ្ញុំត្រូវទទួលស្គាល់ថា គ្រប់ទាំងអំណោយដែលឥតខ្ចោះ…